(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរក្នុង «ទិវាសន្តិភាពពិភពលោក» សហគមន៏មិត្តប្រាសាទព្រះវិហារ មានកិត្តិយស សូមធ្វើការចែកជូនដោយឥតគិតថ្លៃ នូវឯកសារស្តីពី «ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា» ដែលជាស្នាដៃនិពន្ធរបស់បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

«ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា» គឺជាគតិបណ្ឌិតដ៏ឧត្តុងឧត្តមវិសេសវិសាល និងចក្ខុវិស័យដ៏វែងឆ្ងាយអប់រំកូនខ្មែរឲ្យចេះចងចាំ ស្រឡាញ់ ថែរក្សា ការពារសន្តិភាពទប់ទល់ នឹងការបំភ្លេចប្រវត្តិសាស្ត្រ ការប៉ុនប៉ងបង្ករចលាចលបំផ្លាញសមិទ្ធិផលដែលកើតចេញមកពីសន្តិភាព។

ប្រសិនបើបណ្តាញសារព័ត៌មាន ក៏ដូចជាប្រិយមិត្តទាំងអស់ មានចំណាប់អារម្មណ៌ក្នុងការអាន ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅនៅក្នុងឯកសារនេះ សូមធ្វើការទាក់ទងមកជំនួយការរបស់​ឯកឧត្តម​ ផៃ​ សីុផាន​ ឬធ្វើលិខិតជាផ្លូវការមកឯកឧត្តម​ ផៃ​ សីុផាន​ផ្ទាល់៖

លោក ភិន ឈុនទៀង លេខទូរស័ព្ទ៖ 016 48 00 22
កញ្ញា គុន ស្រីដែន លេខទូរស័ព្ទ៖ 092 87 23 35