(ក្រចេះ)៖ មន្រ្ដីកាំកុងត្រូលសាខាខេត្តក្រចេះ ដឹកនាំដោយលោក វ៉ាន់ ណារិទ្ធិ អនុប្រធានសាខាសហកាជាមួយ មន្ទីពាណិជ្ជកម្ម រួមទាំងអាជ្ញាធរមូលដ្ឋានស្រុកស្នួល បានចុះត្រួតពិនិត្យ មើលការដាក់តាំងលក់នូវផលិតផល ម្ហូបចំណីអាហារផ្សេងៗ នៅក្នុងផ្សារ២នៅស្រុកស្នួល គឺផ្សារស្នូល និងផ្សារកាបី ដែលបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាច្រើនប្រភេទ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ហើយទំនិញទាំងអស់ ត្រូវបានយកទៅកប់ចោលនៅ ទីស្នាក់ត្រពាំងស្រែ។

លោក វ៉ាន់ ណារិទ្ឋិ អនុប្រធានសាខាកាំកុងត្រូលខេត្ត បានបញ្ជាក់ថា ដោយសារអាជីវករមួយចំនួន នូវពុំទាន់យល់ដឹងច្បាស់ អំពីការទុកដាក់ទំនិញ ឬពិនិត្យ ទៅលើកាលបរិច្ឆេទ និងទំនិញដែល មានស្ដង់ដា សមស្របទៅតាមការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាមួយនឹងឱកាសបុណ្យភ្ជុំបិណ្ឌផង គឺមានការយកចិត្តទុកដាក់រៀបចំទុកដាក់ និងរក្សាសុវត្ថិភាពជូន ដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់។

លោកបន្តថា នៅក្នុងខាងលើនេះ មន្ត្រីក៏បានរកឃើញនំ ចំណី អាហារ និងផលិតផលមួយចំនួន ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ដែលមានដូចជា ប្រហិតសាច់គោរ ប្រហិតសាច់មាន់ ប្រហិតប៉ាត់តេ គុយទាវ ប៊ីចេង ម្សៅស៊ុប ទឹកក្រូច ទឹកផ្លែរឈើ ស្រាបៀរ និងនំកញ្ចប់ ជាច្រើប្រភេទទៀត ហើយត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការរឹបអូស យកទៅកប់ចោល។ 

ជាមួយនឹងការរឹបអូស នូវទំនិញ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានក្រុមអាជីវករមួយចំនួន មានការសោកស្តាយ គឺដោយសារទំនិញខ្លះ ខាងក្រុមហ៊ុនផលិត ផលទើបនឹងដាក់ឲ្យ បានពីរបីថ្ងៃ ត្រូវបានរឹបអូស ពួកគាត់ក៏បានលើកឡើងថា ដោយសារតែ មិនចេះពិនិត្យមើលកាលបរិច្ឆេទច្បាស់លាស់ ខ្វះកាយល់ដឹង ឲ្យតែខាងភាគីក្រុមហ៊ុន ដាក់ឲ្យលក់ទំនិញខ្លះ មិនទាន់បានលក់ដាច់ ក៏ត្រូវកាលបរិច្ឆេទទៅហើយ។

បន្ថែមពីនេះ លោកក៏បានណែនាំ ដល់អាជីវរកលក់ដូរ ទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងកាពិនិត្យមើលទៅលើគ្រប់មុខចំណី អាហារ ឬផលិតផល ទាំងនោះមុននឹងលក់ដូរ ជូនដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ព្រោះវាធ្វើឲ្យប៉ះពាល់សុខភាព ដែលអាចបង្កឱ្យមានជំងឺផ្សេងៗ៕