(ភ្នំពេញ)៖ ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកញ្ញានេះ ការបញ្ជាទិញអង្ករ ដើម្បីជួយលើកកម្ពស់តម្លៃស្រូវរបស់ប្រជាកសិករមានជាង ២,០០០តោនហើយ តាមរយៈការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News ដែលមានការបញ្ជាផ្ទាល់ទិញពីធនាគារស្រូវ និងក្រុមហ៊ុន Amru Rice។

* សូមបញ្ជាក់ថា៖ ធនាគារស្រូវ និងក្រុមហ៊ុន Amru Rice ព្រមទាំងអង្គភាពព័ត៌មាន Fresh News បានចូលរួមសហការ ដើម្បីបើកយុទ្ធនាការលក់អង្ករជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយវិបត្តិតម្លៃស្រូវធ្លាក់ចុះ។ តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុងមួយតោន ដោយមិនទាន់គិតតម្លៃដឹកជញ្ជូន។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃស្រូវរបស់ប្រជាកសិករ ក៏ដូចជាជួយដល់កសិករខ្មែរ​ សូមទំនាក់ទំនងមកកាន់ធនាគារស្រូវ និងជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ Amru Rice ទូរស័ព្ទលេខ៖ 078 777 669 - 012 90 4444។ Fresh News នឹងចូលរួមផ្សព្វផ្សាយ បញ្ជីឈ្មោះបងប្អូនប្រជាពលរដ្ឋនៅលើ Fresh News៕