(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ ផ្តល់អាហារូបករណ៍ពី ៥០% ដល់ ១០០% មួយចប់កម្មវិធីសិក្សា ចំពោះថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សានុសិស្ស ដែលទើបប្រឡងជាប់ ឬធ្លាក់បាក់ឌុប ​និងគ្រប់ឆ្នាំសិក្សាទាំងអស់ ទៅលើមុខជំនាញ អក្សរសាស្ត្រអង់គ្លេស,គ្រប់គ្រងទូទៅ,ទីផ្សារ ,គណនេយ្យ ,ធនាគារនិងហិរញ្ញវត្ថុ ,ហិរញ្ញវត្ថុ និងពន្ធដារ, ទំនាក់ទំនងអន្តរជាតិ, សេដ្ឋកិច្ច , វិទ្យាសាស្រ្តកុំព្យូទ័រ, គ្រប់គ្រងសណ្ឋាគារ និងគ្រប់គ្រងវិស័យទេសចរណ៍។

​កាលបរិច្ឆេទប្រឡង​ គឺនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ក្នុងនោះ​វិញ្ញាសាប្រឡងរួមមាន ចំណេះដឹងទូទៅ និងភាសាអង់គ្លេស។ ដោយឡែកកាលបរិច្ឆេទ​ឈប់ទទួលពាក្យ​ គឺថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។

ទីតាំងស្ថិត នៅខាងកើតផ្សារធំថ្មី ឬនៅខាងជើងជាប់របង ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម។ សូមទំនាក់ទំនងទូរស័ព្ទលេខ 012 900 282 / 099 778 827 / 015 330 017៕