(ភ្នំពេញ)៖ ស្ថានីយ៍ប្រេងTOTAL ផ្អាវ និងR-Place ម៉ាត &កាហ្វេ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រគល់ថវិកា ៤,១៣៣,៧០០រៀលដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលថវិការនេះ បានមកពីការធ្វើវិភាគទានពីសំណាក់អតិថិជនរបស់ខ្លួនចំនួន ២,៦៣៣,៧០០រៀល និង១,៥០០,០០០រៀល ទៀតជាថវិកាផ្ទាល់ របស់ស្ថានីយ៍ប្រេងTOTAL ផ្អាវ និងអផែ្លស ម៉ាត &កាហ្វេ។

សូមជំរាបថា ស្ថានីយ៍ប្រេងTOTAL ផ្អាវ និង អផ្លែស ម៉ាត &កាហ្វេ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិ លេខ៦A ស្ថិតក្នុងឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានចម្ងាយពីទីក្រុងភ្នំពេញ ហើយជាទីកន្លែងដែលអ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ៦A តែងតែឈប់ ដើម្បីចូលបន្ទប់ទឹក ចាក់សាំង ទិញទំនិញ ពិសារកាហ្វេដែលឆុងដោយម៉ាស៊ីនអេស្រ្ពេសូ ជាមួយនឹងSnack ជាច្រើនមុខ ដែលធ្វើឲ្យភ្ញៀវទាំងអស់ ដើម្បីទទួលបានអារម្មណ៏ស្រស់ស្រាយ ក្នុងការបន្តដំណើរទៅមុខទៀត។

ជារៀងរាល់ថ្ងៃ គេសង្កេតឃើញមានរថយន្តជាច្រើន តែងតែចូលឈប់សំរាករយៈពេលខ្លី ដើម្បីទទួលបានសេវាទាំងនេះ ពីស្ថានីយ៍ប្រេងTOTALផ្អាវ និង អផ្លែស ម៉ាត &កាហ្វេ ដែលក្នុងនោះ ក៏មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនផងដែរ៕