(ព្រះសីហនុ)៖ ​ក្មេងស្រីរងគ្រោះដែលបាត់ខ្លួនពេញមួយយប់ ក្រោយពីលង់ទឹកសមុទ្រ នៅឆ្នេរកន្ទុយនាគ ជិតឆ្នេរសុខាកាល ពីព្រលប់ម្សិលមិញ ត្រូវបានសមត្ថកិច្ច រកឃើញសាកសព វិញហើយនៅក្បែរឆ្នេរកន្ទុយនាគដ៏ដែល នាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ។

គួរបញ្ជាក់ថា នៅព្រលប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ ក្មេងប្រុសស្រី អាយុពី៩ឆ្នាំ ដល់១២ឆ្នាំ ៣នាក់បានលង់ទឹកសមុទ្រ ពេលពួកគេនាំគ្នាមុជទឹក នៅឆ្នេរកន្ទុយនាគ បន្ទាប់មកជីតាពួកគេ បានព្យាយាមចុះទៅជួយស្រង់ រួចក៏លង់ទឹកទាំង៤នាក់។

ក្រោយកើតហេតុអាក្រក់នេះ សមត្ថកិច្ច និងក្រុមសង្គ្រោះ បានជួយសង្គ្រោះស្រង់យកបានតែជីតា និងក្មេង២នាក់ទៀតតែប៉ុណ្ណោះ ចំណែកក្មេងស្រីអាយុ៩ឆ្នាំ រូបនេះ ត្រូវទឹករលកគួចយកទៅបាត់រកមិនឃើញ រហូតដល់ស្លាប់បាត់បង់ជីវិត៕