(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក បឹុល កុសល អភិបាលខណ្ឌសែនសុខ និងភរិយារួមទាំងអភិបាលរង ខណ្ឌមន្ត្រីសាលាខណ្ឌបាននាំយកទេ យ្យវត្ថុប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សាគង់នៅវត្តឃ្មួញស្ថិតផ្លូវ ១០១៩ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោកបឹុល កុសល បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិតិបណ្ឌិតនៃប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឈន៏ លើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ។

ទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ ចៅអធិការវត្ត មានសង្ឃដីការថា៖ ពិធីបុណ្យភ្ជុំនេះ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោម ពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជាប្រារព្ធធ្វើ។

ហើយជារៀងរាល់ឆ្នាំពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោចដែលពិធីបុណ្យនេះគេចាត់ទុក ថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធនិង ការឧទ្ទិសមគ្គផលជូនដល់បុព្វការីជន ដែលបានចែកឋានទៅហើយឲ្យ បានទទួលព្រមទាំងបានរួចផុតពី បាបកម្មទាំងឡាយ ទាំងពួងផងដែរ។

គួររំលឹកថាពិធីនេះប្រារព្វធ្វើទៅតាមទំនៀមទំលាប់ ព្រះពុទ្ធសាសនាចាប់ពីថ្ងៃ ១រោចដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ៕