(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លៃងការណ៍រួម ដោយបានអំពាវនាវ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តផ្តល់ឥណទាន និងបង្កើនទំហំឥណទាន ដល់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ ឬពាណិជ្ជករប្រមូលទិញស្រូវ តាមលទ្ធភាពជាក់ស្តែង ដើម្បីបង្កើនលទ្ធភាពក្នុងការទិញស្រូវរបស់កសិករ។

ជាមួយគ្នា ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពអនុវត្តគោល នយោបាយទន់ភ្លន់ និងអនុគ្រោះចំពោះកសិករ ជួបប្រទះបញ្ហាជាក់ស្តែង ដែលមានឥណទានដល់កាលកំណត់សង៕