(កំពង់ចាម)៖ ក្រោមការណែនាំពីលោក លន់ លឹមថៃ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន លោកឧត្តម សេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យមន្រ្តីនគរបាល របស់លោក ចុះធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ គ្រឿងញៀន ដល់ប្រជាពលរដ្ឋ គ្រប់ទីសាធារណៈ និងវត្តអារាម នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សកម្មភាពផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើង ដោយយកបដារស្ដីពីសារអប់រំ យល់ដឹង ពីគ្រឿងញៀន ចងនៅតាមរបងវត្តជាដើម ដោយក្នុង នោះបដាមាន១៥ផ្ទាំង ដាក់នៅក្នុងស្រុក-ក្រុង៤ ស្មើនឹង១៥វត្ត រួមមានក្រុងកំពង់ចាម ៤វត្ត ស្រុកកំពង់សៀម ៦វត្ត ស្រុកព្រៃឈរ ២វត្ត និងស្រុកស្ទឹងត្រង់ ៣វត្ត។

ជាមួយគ្នានោះដែរ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD បានថ្លែងអំណរគុណរចំពោះ លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ដែលបានដឹកនាំជំនាញធ្វើការផ្សព្វផ្សាយ ពីផលប៉ះពាល់គ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋគ្រប់ទីសាធារណៈ នៅព្រឹកមិញនេះ៕