(ពោធិ៍សាត់)៖ បុរសតណ្ហាក្រាស់ម្នាក់ បង្វៀងដានជាសួរមានឃើញបុរស២នាក់ដើរកាត់មុននេះទេ រួចក៏ចាប់សម្រាតខោអាវរំលោភក្មេងស្រីរងគ្រោះម្នាក់ ខណៈទៅឃ្វាលក្របី២នាក់បងប្អូន ពេលម្តាយដឹងប្តឹងសមត្ថកិច្ចឲ្យវាយខ្នោះ ដែលហេតុការណ៍នេះ កើតឡើង​នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចកោះកោង ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ មានឈ្មោះ បូរ សាធឿន អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ រីឯក្មេងស្រីរងគ្រោះមានឈ្មោះ ប.ស.រ អាយុ១០ឆ្នាំ និងប្អូនស្រីឈ្មោះ ភាន គារិទ្ធ អាយុ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយជនសង្ស័យ។

លោកអធិការបានបន្តថា មុនពេលកើតក្មេងស្រីរងគ្រោះ រួមនឹងប្អូនស្រីឈ្មោះ ភាន គារិទ្ធ បានចេញពីផ្ទះទៅឃ្វាយក្របីនៅចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសកំហូចម្នាក់ បានបង្វៀងដានជាសួរមានឃើញបុរស២នាក់ដើរកាត់មុននេះទេ រួចក៏ចាប់សម្រាតខោអាវរំលោភក្មេងស្រីរងគ្រោះម្នាក់ រហូតបានសម្រច តែមិនបានស៊ីជម្រៅ ក៏ដើរចេញទៅបាត់។ ភ្លាមនោះប្អូនស្រីក្មេងស្រីរងគ្រោះ បានរត់ទៅប្រាប់ម្តាយ នៅឯផ្ទះអំពីហេតុការណ៍ ដែលកើតឡើង ពេលម្តាយដឹងក៏បានប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍ឈើតុំ។

ក្រោយមកកម្លាំងប៉ុស្តិ៍ បានទៅយកជនសង្ស័យមកសួរនាំ ឈ្មោះ បូរ សាធឿន បានសារភាពថាខ្លួនពិតជាបានរំលោភក្មេងស្រីរងគ្រោះ​ ពិតប្រាកដមែន តែមិនបានស៊ីជម្រៅ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅប៉ុស្តិ៍ឈើតុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តទៅតាមនីតិវិធី៕