(តាកែវ)៖  រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហាស់ សារ៉េត រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងអង្គភាពជំនាញ ក្រោមឱវាទបានចុះសួរសុខទុក្ខ និងជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរៈសេនាតូចការពារព្រំដែន លេខ៣០១ តំបន់ប្រតិបត្តិការសឹករងតាកែវ នៅស្រុកគីរីវង្ស ខេត្តតាកែវ។

ក្នុងឱកាសចុះសួរសុខទុក្ខ និងជួបសំណេះសំណាល របស់ថ្នាក់ដឹកនាំក្រសួងនេះ ក៏បានផ្ដល់ជូននូវអំណោយ និងថវិកាមួយចំនួន ជូនដល់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានផងដែរ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។

លោក ហាស់ សារ៉េត ក៏បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូននាយទាហាន ពលទាហាន ដែលជាសិក្ខាកាមទាំងអស់ ហើយទាហាន ពលទាហានទាំង អស់ត្រូវគោរពបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីចូលរួមការពារសន្តិសុខ ជូនជាតិ និងប្រជាជនឲ្យកាន់តែប្រសើរឡើង៕