(ភ្នំពេញ)៖​ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិ បានបង្រ្កាបបទល្មើសជួញដូរ​ រក្សាទុក​ និងប្រើប្រាស់គ្រឿងញៀន ចំនួន៨ករណី ឃាត់ខ្លួន២០នាក់​ មុខសញ្ញាជួយដូរចំនួន៩នាក់​ មុខសញ្ញាប្រើប្រាស់១១នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice)​ ចំនួន៣.០៧ក្រាម និង៣កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ២ករណីឃាត់ខ្លួនមនុស្ស៨នាក់,​ នគរបាលភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់​, នគរបាលព្រៃវែង បង្ក្រាប១ករណី​ឃាត់ខ្លួនម្នាក់​, នគរសៀមរាប បង្រ្កាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលត្បូងឃ្មុំ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និង នគរបាលកំពង់ស្ពឺ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕