(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកោតសរសើរ ដល់ក្រុមយុវជន ជាពិសេស យុវជនដែលទើបប្រលង ជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ត្រូវខិតខំសិក្សារៀនសូត្របន្តទៀត ក្នុងការបង្កើតធនធានមនុស្សឲ្យ សំបូរបែប ព្រោះយុវជនគឺជាសរសរទ្រូង និងជាទំពាងស្នងឬស្សី របស់ប្រទេសជាតិយ៉ាងសំខាន់ ក្នុងកិច្ចជម្រុញការអភិវឌ្ឍន៍របស់ ប្រទេសជាតិឲ្យមានការរីកចម្រើន ។

ទាក់ទិននឹងយុវជននេះ លោកក៏បានលើកឡើងពីការរីកចម្រើននៅក្នុងវិស័យអប់រំ នៅក្នុងគោលនយោបាយ ដំណាក់លកាលទី៣របស់ រាជរដ្ឋាភិបាល ដោយបានធ្វើឲ្យ វិស័យអប់រំកាន់តែមានគុណភាព ជាក់ស្តែងលទ្ធផលនៃការប្រ ឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦នេះ ស្រុកពញាក្រែកមានបេក្ខជនប្រលងជាង៤០០ នាក់ ក្នុងនោះបេក្ខជនបានប្រលងជាប់ជាង៧៥ភាគរយ ចំណែកអ្នកប្រលងជាប់និទេ្ទស A ចំនួន១នាក់ ត្រូវទទួលបានម៉ូតូ សេរី២០១៦មួយគ្រឿង រីឯបេក្ខជនជាប់និទ្ទេស B C D និង E ក៏ទទួលបានថវិកាលើកទឹកចិត្តផងដែរ។

លោក វង សូត បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះ សំណាលជាមួយសិស្សានុសិស្ស នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ ២០១៥-២០១៦ និងពិធីប្រកួតបាល់ទាត់មិត្តភាពរវាង ស្រុកពញាក្រែក ស្រុកមេមត់ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ក្រៅពីនោះ មន្រ្តីជាន់ខ្ពស់ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការអំបាវនាវដល់ប្រជាពល រដ្ឋនៅក្នុង ស្រុកពញាក្រែកទាំងអស់ អញ្ជើញទៅចុះ ឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា រួមទាំងយុវជនដែល​ទើបគ្រប់​អាយុចុះឈ្មោះជាដើម។ នៅក្នុងអណត្តិនេះ គណៈកម្មការ​រៀបចំការ​បោះឆ្នោត គឺបានតម្រូវឲ្យ ទាំងប្រជាពលរដ្ឋ ដែល ធ្លាប់ចុះបោះឆ្នោតនាអណត្តិមុន និងយុវវជន គ្រប់អាយុ​ចុះឈ្មោះ​បោះ​ឆ្នោត គឺតម្រូវឲ្យទៅចុះ ឈ្មោះទាំងអស់គ្នា ដើម្បីឈានទៅចូលរួមបោះឆ្នោតក្នុងអណត្តិថ្មីខាងមុខនេះ ។

វង សូត បានលើកឡើងបន្តថា ចំណែកសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលនៅតាមមូលដ្ឋាន សូមជួយពិនិត្យនិងរៀបចំបញ្ជី ឈ្មោះក្នុងការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ក្នុងនោះប្រសិនបើមានសមាជិក សមាជិកាយើង មិនទាន់បានទៅចុះឈ្មោះ សូមជួយបង្កលក្ខណៈងាយ ស្រួល ជូនគាត់ ហើយក្នុងអំឡុងនៃការបិទផ្សាយបញ្ជីឈ្មោះ បោះឆ្នោត ត្រូវជួយ ពិនិត្យឈ្មោះរបស់សមាជិកាសមាជិកាឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវបង្ករលក្ខណៈងាយស្រួល និងជួយ ជ្រោយជ្រែង ដល់ក្រុមយុវជន ធ្វើយ៉ាងណា ជំរុញឲ្យក្រុមយុវជនទាំងនោះ ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នាផងដែរ៕