(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរាំបទ «រាំញីកែងជើង» ទៀតហើយ នៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះ ជាមួយសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន តាំងគោក ស្ថិតក្នុងភូមិសូយ៉ោង ឃុំសូយ៉ោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បន្ទាប់ពីសម្តេចផ្តល់ការឧបត្ថម្ភអគារសិក្សាចំនួន២ខ្នង ស្មើនឹង៤២បន្ទប់ ជួសជុលអាគារចាស់ៗ និងបង្កើតឲ្យមានតារាងបាល់ទះ បាល់បោះ និងបាល់ទាត់ផងដែរដល់វិទ្យាល័យនេះ។

សម្តេចតេជោ ហ៊ុន សែន បានរាំបទ «រាំញីកែងជើង» ជាថ្មីម្តងទៀត យ៉ាងរីករាយជាមួយសិស្សានុសិស្សនៅទីនោះ៕