(បន្ទាយមានជ័យ)៖ បុគ្គលិក កាស៊ីណូ «ហ្គោលឌិនក្រោន» ដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅ ដោយសារតែគាំងបេះដូង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ​នៅក្នុង​អាគារស្នាក់នៅបុគ្គលិក ​​នៅផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​លោក ចាន់ រដ្ឋា មេបញ្ជាការស្ដីទី​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន ណារ៉ាន់​ អាយុ៣៦ឆ្នាំ ជាសន្តិសុខ កាស៊ីណូហ្គោឌិនក្រោន មានស្រុកកំណើតនៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យសាកសព ហើយរកឃើញថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចទាក់ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕