(កំពង់ធំំ)៖ សម្តេចតេជោ ហ៊ុន សែន នៅម៉ោងប្រមាណ១១៖៤០នាទី ថ្ងៃទី១៧ ខែកញ្ញានេះ បាននឹងកំពុងជួបសំណេះសំណាលជាមួយគ្រូៗ និងសិស្សានុសិស្ស ស្ថិតក្នុងបរិវេណវិទ្យាល័យកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ សម្តេចតេជោ បានសម្រេចឧបត្ថម្ភអគារសិក្សា១ខ្នង កម្ពស់៣ជាន់ស្នើនឹង ៣០បន្ទប់ រួមទាំងឧបត្ថម្ភការសាងសង់តារាងបាល់ទះ បាល់បោះ និងបាល់ទាត់ ជូនសិស្សានុសិស្សផងដែរ៕