​(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៣លើក​ (យប់១​លើក​)​ បណ្តាល​ឲ្យរង​របួសធ្ងន់​៥​នាក់​​ និងរបួសស្រាល៤នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការ នគរបាលជាតិ។ ​

​​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៦គ្រឿង​ រួមមាន​ម៉ូតូ​ចំនួន​៥គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​១គ្រឿង​,​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើសល្បឿន១​លើក​,​ បត់​គ្រោះថ្នាក់​១​លើក,​ មិន​គោរព​សិទ្ធិ​១​លើក​ ក្នុងនោះអ្នកមិនពាក់សវត្ថិភាព ពេលគ្រោះថ្នាក់៥នាក់។

​នៅថ្ងៃ​ទី​១៥ ខែកញ្ញា​ ឆ្នាំ​២០១៦​ លទ្ធិផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​២,៧៤៥ គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន៧៧៦ ​គ្រឿង​ និង​ពិន័យ​សរុបចំនួន​​១,៩៦៩គ្រឿង​៕​