(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឱ្យម្ចាស់រោងចក្រ សហគ្រាសទាំងអស់ អនុញ្ញាតឱ្យកម្មករ និយោជិត ឈប់សម្រាប់រយៈពេល៤ថ្ងៃ ដោយមានប្រាក់ឈ្នួល អំឡុងពេលភ្ជុំបិណ្ឌ នៅថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦  ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការងារ ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្រ្តី អ៊ិត សំហេង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។

តាមសេចក្តីប្រកាសនេះ ក្រសួងការងារ បានតម្រូវឱ្យ ម្ចាស់រោងចក្រ សហគ្រាស ខិតខំរៀបចំបើកប្រាក់ឈ្នួលឱ្យកម្មករ និយោជិត ឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយថា បើម្ចាស់រោងចក្រ សហគ្រាស មិនមានលទ្ធភាពបើកប្រាក់ឈ្នួលទាំងអស់ទេ សូមអនុញ្ញាតឱ្យកម្មករនិយោជិត ទទួលបានប្រាក់បុរេប្រទានយ៉ាងតិច ៥០ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌ។

ខាងក្រោមនេះជាសេចក្តីប្រកាសក្រសួងការងារ៖