(រតនគិរី)៖ គិតត្រឹមម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដល់ក្រុងបានលុង ខេត្តរតនគិរីហើយ ជាទីដែលសម្តេចនឹងត្រូវជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនៅថ្ងៃទី១៦ ខែកញ្ញា ស្អែកនេះ។

នៅម៉ោងប្រមាណ៥៖៣០នាទី ថ្ងៃទី១៥ ខែកញ្ញានេះ សម្តេចតេជោ បានបន្តចុះជួបសិស្សសាលា និងលោកគ្រូអ្នកគ្រូ ក្នុងសាលារៀនមួយកន្លែង ស្ថិតនៅក្នុងក្រុងបានលុង។

សូមជំរាបថា នៅមុននេះសម្តេចេតេជោ ហ៊ុន សែន ក៏បានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាបឋមសិក្សាសហការ ស្ថិតក្នុងភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ក្នុងឱកាសចុះជួបសំណេះសំណាលបឋមសិក្សាសហការ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនអាគារសិក្សា១ខ្នង ៦បន្ទប់ កែលំអរអាគារចាស់ឡើងវិញ និងចាក់ផ្លូវបតុងចូលសាលាផងដែរ៕