(មណ្ឌលគិរី)៖ បន្ទាប់ពីបញ្ចប់ការចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ តាមបណ្តោយផ្លូវឆ្ពោះកាន់ខេត្តរតនគិរីនោះ នៅម៉ោងប្រមាណ ២រសៀលថ្ងៃទី១៥ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តចូលថ្វាយបង្គំព្រះសង្ឃ គង់ក្នុងវត្តដេអេ ស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្នុងឱកាសថ្វាយបង្គំព្រះសង្ឃក្នុងវត្តដេអេនេះដែរ សម្តេតជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភ ការសាងសង់សាលារៀន១ខ្នង មាន៦បន្ទប់ និងឧបត្ថម្ភការសាងសង់ព្រះវិហារ រួមទាំងចូលបច្ច័យចំនួន ៥លានរៀលផងដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំខាងលើ បានសម្តែងនូវក្តីរាយយ៉ាងខ្លាំង ដែលបានជួបមុខសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់នៅពេលនេះ ហើយថា ដើម្បីចង់ជួបសម្តេចពួកគាត់ បានងើបពីដំណេក តាំងពីម៉ោង៥ព្រឹក រង់ចាំសម្តេច៕