(ភ្នំពេញ)៖ កំពូលតារាចម្រៀងដ៏លេចធ្លោ ប្រចាំក្នុងផលិតកម្ម សាន់ដេ ចំនួនពីរដួង គឺលោក ខេមរៈ សិរីមន្ត និងតារាសាច់សខ្ចីសម្ដីស្រទន់ កញ្ញា សុខ ពិសី កំពុងតែត្រៀមខ្លួន ចូលមកអង្រួនបេះដូង ប្រិយមិយមិត្តអ្នកស្ដាប់ជាថ្មី តាមរយៈអាល់ប៊ុមថ្មីសន្លាងមួយ ទើបតែនឹងចេញជា វីដេអូ Trailer គឺអាល់ប៊ុប «បងស្នេហ៍អូនលើសហើយ»។

នៅថ្ងៃនេះផលិតកម្ម សាន់ដេ (Sunday Production) បានបង្ហាញវីដេអូ Trailer MV ដ៏ថ្មីសន្លាងមួយ ជាមួយបទចម្រៀងបែបមនោសញ្ចោតនា អន្លង់អន្លោច សម្រាប់ត្រៀមអង្រួន បេះដូងយុវវ័យនៅពេលឆាប់ៗ ខាងមុខនេះ ខណៈដែលអាល់ប៊ុមជាច្រើនរបស់តារាចម្រៀង សុខ ពិសី និង ខេមរៈ សេរីមន្ត ចេញនាពេលកន្លងមក ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី។

បទ«បងស្នេហ៍អូនលើសហើយ» ជាបទចម្រៀងរបស់តារាដ៏ល្បាញល្បី ក្នុងផលិតកម្ម សាន់ដេ គឺតារាចម្រៀង ខេមរៈ សិរីមន្ត ជាមួយនឹងតារាចម្រៀងសាច់សខ្ចី សំដីផ្អែមត្រជាក់អង្រួនចិត្ដយុវវ័យ បង្កប់ដោយមន្តស្នេហ៍ កញ្ញា សុខ ពិសី។

នៅក្នុង Trailer MV ដែលមានរយៈពេលប្រមាណ១៖២២នាទី បានបង្ហាញពីភាពផ្អែមល្ហែមយ៉ាងរូមេទិច នៃស្នេហារបស់អ្នកទាំងពីរ រួមជាមួយនឹងចង្វាក់ភ្លេងទន់ភ្លន់ ថ្នាក់ថ្នម គួរឲ្យចង់ទស្សនា !។

តើស្នេហាដ៏រូមេទិចរបស់អ្នកទាំងពីរ នឹងទៅជាយ៉ាងណា សូមទស្សនា វីដេអូ Trailer ជាមួយ Fresh News ដូចខាងក្រោមនេះ៖