(ភ្នំពេញ)៖ លោកស្រី យាន ប្រាថ្នា អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលក្រចេះ ស្ទឹងត្រែង រតនគិរី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សុចិន្ដា អ៊ីនវេសមេន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំយកទឹកសុទ្ធ១២០កេះ ដល់សង្កាត់ទាំង៤ ក្នុងក្រុងបានលុង ខេត្តរតនគិរី ដើម្បីសម្រួលដល់ការងារក្នុងចុះឈ្មោះបោះឆ្នោតដល់ពលរដ្ឋ។ ក្នុងនោះដែរ ទឹកសុទ្ធទាំង១២០កេះ នេះត្រូវបានប្រគល់ជូន១សង្កាត់ ៣០កេះ នៃសង្កាត់ទាំង៤៕