(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន៩​លើក​ (​យប់៣​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២នាក់ រង​របួសធ្ងន់​១២​នាក់​​ និងរបួសស្រាល២នាក់ នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។ ​

​​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន១៦គ្រឿង​ រួមមាន​ម៉ូតូ​ចំនួន១១គ្រឿង​ រថយន្ត​ធុនធំំ​ចំនួន​៥គ្រឿង​។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្បឿនលឿន, មិនប្រកាន់ស្តាំ,​​ មិន​គោរព​សិទ្ធិ​​ និងកត្តាយានយន្ដ ក្នុងនោះអ្នកមិនពាក់សវត្ថិភាព ពេលគ្រោះថ្នាក់៥នាក់៕