(អ៉ីស្លាមបាដ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មនុស្សយ៉ាងហោចបួននាក់បានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានទទួលរងរបួស នៅក្នុងហេតុការណ៍បុកគ្នា រវាងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងផ្ទុកទំនិញ នៅសង្កាត់ Multan ស្ថិតនៅចំកណ្តាលប្រទេសប៉ាគីស្ថានតែម្តង។ នេះបើតាម ការផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនៅពេលបន្តិចទៀតនេះ៕