(ភ្នំពេញ)៖ លោក អិុត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យប្រតិភូយុវជន ចំនួន៣១រូប នៃសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា ចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងការងារ។

កិច្ចជំនួបនេះ ធ្វើឡើងដើម្បីស្នើសុំជំនួយឧបត្ថម្ភ ក៏ដូចជាទទួលបាននូវអនុសាសន៍ណែនាំមួយចំនួន​​ ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ប្រតិភូយុវជន នៃសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍ខាងលើ ដឹកនាំដោយលោក ស្រ៊ាង គឹមលី អនុប្រធានសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា។

សូមជម្រាបថា បរិយាកាសនៃការចាប់ផ្ដើមកិច្ចប្រជុំ ត្រូវបានរៀបចំដោយរលូន និងមានភាពជិតស្និតល្អប្រសើរ ដែលនឹងនាំទៅដល់ការពិភាក្សាមួយ ប្រកបដោយលទ្ធផលផ្លែផ្កា៕