(ភ្នំពេញ)៖ បើទោះបីជាអតិថិជន បានទិញផលិលផលរបស់ខ្លួនយូរហើយយ៉ាងណាក្ដី ក្រុមហ៊ុនក៏នូវតែបន្ដផ្ដល់នូវទំនុកចិត្ត និងភាពកក់ក្ដៅដល់អតិថិជនជានិច្ច​តាមរយៈការបញ្ជូនក្រុមបច្ចេកទេសរបស់ខ្លួន ដើម្បីត្រួតពិនិត្យ និងរំលឹកបន្ថែមពីរបៀបប្រើប្រាស់ ថែទាំ និងជួសជុល។

ជាក់ស្ដែង នៅដើមខែកញ្ញា ក្រុមអ្នកជំនាញ KARCHER បានផ្ដល់ការជួសជុល និងបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់ និងថែទាំបន្ថែម ដល់បុគ្គលិករបស់រោងចក្រច្នៃពេជ្រ ឡូរ៉ែលតុនកម្ពុជា ហើយនេះ
មិនជាលើកទីមួយទេ ដែលក្រុមហ៊ុនបានចុះត្រួតពិនិត្យ និងបង្រៀនដល់រោងចក្រច្នៃពេជ្រ ឡួរ៉ែលតុនកម្ពុជាមួយនេះ។

ពិសេស ក្នុងគោលបំណងដើម្បីពិនិត្យមើលនៅចំនុចមិនប្រក្រតីណាមួយដែលអតិថិជនកំពុងតែអនុវត្ត ហើយពន្យល់ណែនាំបន្ថែម ជាពិសេសសម្រាប់បុគ្គលិកថ្មីរបស់រោងចក្រ ដែលពួកគាត់មិនដែលទទួល បានការបង្រៀនណែនាំ ដោយផ្ទាល់ពីអ្នកជំនាញរបស់ KARCHER។

គួរំលឹកផងដែរថា KARCHER ជាផលិតផលលេខ១ ខាងសម្អាតតាម គេហដ្ឋាន រោងចក្រ សហគ្រាស ភោជនីយដ្ឋាន និងក្រុមហ៊ុននានា។ ក្រុមហ៊ុន RMA Cambodia បាននាំចូល និងចែកចាយ ផលិតផលរបស់អាឡឺម៉ង់ម៉ាកមួយនេះ ក្នុងប្រទេសកម្ពុជាយើង។

វិដីអូ៖ https://www.youtube.com/watch?v=tDm20nR11pA
ទំនាក់ទំនងព័ត៌មានបន្ថែម៖ KÄRCHER-Showroom & Service Center ,ផ្ទះលេខ ៦២ ផ្លូវ មនី្នរ៉េត (២១៧) បឹងសាឡាង ទួលគោក រាជធានីភ្នំពេញ
និងទូរស័ព្ទលេខ៖ 023 88 37 44/ 095 777 515
Email: [email protected]