(ភ្នំពេញ)៖ នគរបាលប៉ុស្ដិ៍ច្បារអំពៅ២ នៃអធិការដ្ឋានគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន៩កញ្ចប់ នាម៉ោង១២៖៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ​កណ្តាល សង្កាត់ច្បារអំពៅ២​។

មន្ដ្រីនគរបាលខណ្ឌ​ បានបញ្ជាក់ថាជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ​ប្រាក់ តួ អាយុ២៥ឆ្នាំ ​ដកហូត​វត្ថុតាងបាន ក្រាមពណ៌សថ្លា៩កញ្ចប់ ទូរស័ព្ទដៃមួយគ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង​ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនីតិវិធីបន្ត​៕