(ភ្នំពេញ)៖ បុរសម្នាក់ដែលជាអ្នករកសុី លក់គ្រឿងបន្លាស់រថយន្ត ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធ ទៅនិងបណ្ដឹងរឿងឆបោកលុយ គេជិត ៧លានដុល្លារ។

យោងតាមប្រភពពី មន្ត្រីព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបង្ហើបអោយដឹងថា បុរសខាងលើនេះមានឈ្មោះ អឿ អឿន មានមុខរបររកសុីលក់គ្រឿងបន្លាស់រថយន្ត ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃឃាត់ខ្លួន នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ យកទៅធ្វើការសួរនាំពាក់ព័ន្ធ ទៅនឹងបណ្ដឹងរឿងឆបោកប្រាក់គេ មានចំនួនរហូតដល់ទៅ ៦លានដុល្លារ និងចេញសែក អត់សាច់ប្រាក់ ចំនួន ៨០មុឺនដុលា្លរ ថែមទៀត។ បច្ចុប្បន្នបុរសខាងលើកំពុងឃាត់សួរនាំ នៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅតុលាការហើយ តែព័ត៌មានលំអិត យ៉ាងណានោះគេនៅមិនទាន់ បញ្ចេញអោយដឹងនៅឡើយទេ។

បើមានព័ត៌មានថ្មី Fresh News នឹងធ្វើការចេញផ្សាយបន្តទៀត៕