(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ប្រធានគណៈកម្មការរៀបចំបុណ្យសព នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានផ្ដល់ភ្លើងបូជាសព ទេសរដ្ឋមន្ដ្រី មិន ឃិន នៅមុខវត្តបុទុមវត្តី និងការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា សពលោកទេសរដ្ឋមន្រ្តី មិន ឃិន ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្បែរផ្សារបឹងកេងកង ផ្ទះលេខ៥ ផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្រោយពីលោកបានទទួលមរណភាព នៅវេលាម៉ោង ១៖៥៩នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ៕