(កំពងឆ្នាំង)៖ កម្លាំងនគរបាលស្រុកទឹកផុស ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំមួយចំនួន នៅល្ថាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ចំណុច​ភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកអធិការស្រុកទឹកផុស បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ​ប៊ិន សំបែ អាយុ២៤ឆ្នាំ ក្នុងនោះកម្លាំងជំនាញ ដកហូតវត្ថុតាង បានម្សៅក្រាមពណ៌សមួយកញ្ចប់តូច ទូរសព្ទ័១គ្រឿង ម៉ូតូHonda Dream C125 ពណ៌ខ្មៅ១គ្រឿង ផងដែរ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ​ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ដតាមច្បាប់៕