(សៀមរាប)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន ដ្ឋានអន្តរជាតិសៀម រាប សហការជាមួយ ក្រុមការងារនៃនាយកដ្ឋានមន្ទីពិសោធន៏ មន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារបន្ទាយស្រី និងនៅតាមផ្ទះជុំវិញ នៃផ្សារបន្ទាយស្រី ស្ថិតក្នុងឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ហួសកាលបរិេច្ឆទ ប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្ត សៀម រាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ។ ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន៖

_ ទឹកក្រូចដបជ័រដបធំផលិតនៅប្រទេសថៃ ចំណុះ 1,25 លីត្រចំនួន 82ដប។
_ ទឹកក្រូចដបជ័រ ផលិតនៅប្រទេសថៃ ចំណុះ 0.425លីត្រ ចំនួន11ដប។
_ ទឹកផ្លែក្រូចដបជ័រ ផលិតនៅប្រទេសថៃ ចំណុះ 0.220លីត្រ ចំនូន 36ដប។
_ នំធុង ផលិតនៅប្រទេសថៃ ចំណុះ 700ក្រាម ចំនួន 1ធុង។
_ នំប្រអប់ ផលិតនៅប្រទេសថៃ ចំនួន 1ប្រអប់ ។
_ នំស្រួយ ផលិតនៅប្រទេសថៃ ទំងន់ 15ក្រាម ចំនួន 48កញ្ចាប់។
_ នំពុកមាត់ឆ្មារ ទំងន់28ក្រាមផលិតនៅប្រទេសវៀត ណាមចំនួន 50កញ្ចាប់។
_ មីកំប៉ុងម៉ាម៉ា ផលិតនៅប្រទេសថៃ ចំនួន6កំប៉ុង ។

ទន្ទឹមនោះក្រុមការងារ ក៏បានទិញយកគំរូនៃផលិតផលម្ហូបអាហារ មួយចំនួនដែលមានដូចជា ស្លឹកគ្រៃហាន់រួច ខ្ញីហាន់រួច ស្ករត្នោត សាច់ជ្រូក សណ្តែកដីឆៅ នំបញ្ចុក បញ្ជូនទៅមន្ទីរពិសោធន៍ ដើម្បីវិភាគរកវត្តមានសារធាតុគីមីហាមឃាត់ជាបន្តទៀត។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បាន បិទផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។ ជាពិសេសនៅពេលរដូវបុណ្យទាន ជិតចូលមកដល់ បង ប្អូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕