(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលខណ្ឌឬស្សីកែវនិងមានការចូលរួមពី សមាគមន៍នារី ព្រមទាំងមន្ដ្រីជំនាញ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ដចុះយុទ្ធនាការ ចុះធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ ដែរ​ជាប់រវល់ធ្វើការពេលថ្ងៃ ក្នុង​សង្កាត់គីឡូម៉ែត្រលេខ៦។

លោក ជា ពិសី បានឲ្យដឹងថា ក្នុងយុទ្ធនាការយប់មិញនេះ មន្ដ្រីជំនាញធ្វើអត្តសញ្ញាណប័ណ្ណថ្មី បានចំនួន២៣នាក់ ក្នុងនោះស្រី១០នាក់ បានប្រគល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ១០នាក់ បំពេញបែបបទផ្តល់ និងប្រគល់សៀវភៅស្នាក់នៅ ចំនួន២៥គ្រួសារ និងបន្ថែមសមាជិកចូលសៀវភៅបាន១៣នាក់។

ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ ​បានឧបត្ថម្ភដល់យន្តការ ២លានរៀលលើផ្នែកសម្ភារផ្សេងៗ តាមតម្រូវការសម្រាប់មន្ត្រីនគរបាលបន្តសកម្មភាពក្នុងយុទ្ធនាការនេះព្រមទាំងផ្ដល់ថវិការសម្រាប់មន្ត្រីនគរបាល២២នាក់ក្នុងម្នាក់ ២ម៉ឺនរៀលរួមទាំងចូលរួម បង់ថ្លៃអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋចំនួន ២៣ប័ណ្ណ ដោយក្នុង១ប័ណ្ណ១ម៉ឺនរៀល សរុបថវិកា២,៦៧០,០០០រៀល។

លោក ឡេង ចាន់វិសិដ្ឋ នាយការយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ​ នៃសាលាខណ្ឌឫស្សីកែវ បានឲ្យភ្នាក់ងារ Fresh New s ដឹងថា ដោយមានការយកចិតទុកដាក់និងដឹកនាំផ្ទាល់ពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក្នុង ការសហការសម្រុកចុះទៅថត ធ្វើនិងផ្ដល់អត្តសញ្ញាណប័ណ្ឌ សៀវភៅស្នាក់នៅនេះត្រូវបានអនុវត្តន៍ចាប់ពីម៉ោង៦ រហូតដល់ម៉ោង១០យប់ គឺដោយសារតែ ប្រជាពលរដ្ឋនៅពេល ថ្ងៃមិនមានពេលវេលាគ្រប់គ្រាន់ដោយជាប់រវល់ប្រកបរបររកស៉ីទទួលទាន ដែលជាហេតុ ធ្វើឲ្យពួកគាត់មិនបានទៅធ្វើអ ត្តសញ្ញាណប័ណ្ឌ សៀវភៅស្នាក់នៅ។ លោកបន្តថា នៅពេ យប់ពួកគាត់អាចមានពេលច្រើន ក្រោយសម្រាកពីការងារ ដូច្នេះអាចចូលរួមធ្វើអត្តសញ្ញាណប័ណ្ឌ ហើយបើនរណាពុំទាន់មានសៀវភៅស្នាក់នៅ គឺមន្ត្រីយើងនិងធ្វើជូនពួកគាត់នៅ ពេលនោះតែម្ដង។

លោក ឡេង ចាន់វិសិដ្ឋ បានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ច សហការនៅយប់ថ្ងៃទី១៣ កញ្ញានេះ ចំពោះប្រជាពលរដ្ឋ ដែលបានទទួលអត្តសញ្ញាណប័ណ្ឌថ្មី មានចំនួន២៣នាក់ ក្នុងនោះមានស្ត្រី១០នាក់ ។សម្រាប់ការបំពេញបែបបទនិង ប្រគល់សៀវភៅស្នាក់នៅមានចំនួន២៥គ្រួសារ និងប្រជាពលរដ្ឋខ្លះបានបន្ថែម សមាជិកខ្លួនក្នុងសៀវភៅមានចំនួន១៣នាក់ផងដែរ។

លោក ឡេង ចាន់វិសិដ្ឋ បានបញ្ជាក់ទៀតថា ក្រោយបញ្ចប់ យុទ្ធនាការនៅម៉ោង១០យប់ លោក ជា ពិសី អភិបាលខណ្ឌ ឫស្សីកែវបានឧបត្ថមថវិកាចំនួន២លានរៀល សម្រាប់លើកទឹកចិតដល់កងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងការធ្វើនិងផ្ដល់អត្តសញ្ញាណប័ណ្ឌ សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋក្នុង មូលដ្ឋានខណ្ឌឫស្សីកែវ ៕