Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងដំណើរចុះទៅខេត្តមណ្ឌលគិរី សម្តេចតេជោ ហ៊ុន សែន ឆ្លៀតចូលមើល និងអុជធូបនៅផ្នូរកូនប្រុសសម្តេច «ហ៊ុន កំសត់»

14-09-2016 08:47

(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី សម្តេចបានឆ្លៀតចូលមើល និងអុជធូប នៅផ្នូរកូនប្រុសសម្តេច « ហ៊ុន កំសត់»។

សម្តេចតេជោ បានសរសេរក្នុង Facebook របស់សម្តេចថា «កំសត់កូនប្រុស ពុកបានមកមើលកូនហើយ។ មកដល់ទីនេះពុកនឹកឃើញរឿងឈឺចាប់ ដែលពុកនិងម៉ែកូន ទទួលរងនូវការឈឺចាប់ ដែលមិនអាចបំភ្លេចបានកាលពីថ្ងៃ១០ វិច្ឆិកា ១៩៧៦។ កូនអត់ទោសឲ្យពុកដែល មិនបានយកសពកូនទៅបញ្ចុះដោយខ្លូនឯង អាស្រ័យពេលនោះ ស្ថានភាពពុកអន់ជាងសត្វទៅទៀត។ សត្វវាចេះថែទាំកូនវាតែ ពុកមិនមានលទ្ធភាពទេកូន។ ការអត់ធ្មត់របស់ពុកនាពេលនោះ ទើបពុកបង្កើតបាននូវស្ថានភាព ដូចនៅពេលនេះសំរាប់ជាតិ និង ប្រជាជនកម្ពុជាទាំងមូល»