(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក មួន សារ៉ន ប្រធានអង្គភាពអន្តរាគមន៏ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំង ជាអគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក មួន សារ៉ន ពីមុន ត្រូវបានគេដឹងថា មានតួនាទីជាស្នងការរង នគរបាលខេត្តកណ្ដាល និង ក្រោយមកបានផ្លាស់មក នៅក្រសួងមហាផ្ទៃ និងចុងក្រោយនេះ មានតួនាទីជាប្រធានអង្គភាពអន្តរាគមន៏ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ៕