(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋដាក់រកសីុវេរលុយតាម Wing នៅតំបន់សេដ្ឋកិច្ច ពិសេសបិតត្រាង នៅស្រុកព្រៃនប់ បានរលត់ទៅវិញហើយ នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយបំផ្លាញទ្រព្យសម្បត្តិមួយចំនួន។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងរបស់លោក បានប្រើរថយន្តពន្លត់ចំនួន៤គ្រឿង តែបាញ់អស់១រថយន្ត ហើយមូលហេតុនោះ អាចបណ្តាលមកឆ្លងចរន្តភ្លើង។

យ៉ាងណាក៏ដោយសម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយ៕