(ភ្នំពេញ)៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំគាំទ្រនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីធានាថាគម្រោងអប់រំអាចបម្រើកុមារ និងសង្គមកម្ពុជាកាន់តែប្រសើរឡើង។ សង្ឃឹមថាសាលាមត្តេយ្យអន្តរជាតិ Z-Y នៅកម្ពុជា អាចក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសចិន និងកម្ពុជា និងបើកផ្លូវថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរ។

ការលើកឡើងបែបនេះរបស់លោកស្រី គឹម សេដ្ឋានី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២៤ ក្នុងឱកាសដែលលោកស្រី គឹម សេដ្ឋានី អញ្ជើញជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកសម្ពោធសាលាមត្តេយ្យអន្តរជាតិ Z-Y នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។

លោកស្រី គឹម សេដ្ឋានី បានថ្លែងថា ការជួបជុំគ្នានៅទីនេះ ដើម្បីធ្វើជាសាក្សីក្នុងពិធីបើកសាលាមត្តេយ្យអន្តរជាតិ Z-Y ដែលនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញយ៉ាងរស់រវើកនៃកិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសចិន និងកម្ពុជា។ លោកស្រីបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Liberty Group សម្រាប់ការបន្តវិនិយោគ និងការរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិបែបនេះ យើងអាចណែនាំគំនិតអប់រំកម្រិតខ្ពស់ និងធនធានអប់រំ ដើម្បីបង្កើតបរិយាកាសសិក្សា និងលក្ខខណ្ឌលូតលាស់កាន់តែប្រសើរសម្រាប់កូនៗរបស់យើង។ ការបង្កើតសាលាមត្តេយ្យអន្តរជាតិ Z-Y គឺជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងនិងការស្វែងរកឧត្តមភាព»

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានបន្តថា សាលាមត្តេយ្យនេះ គឺជាសាលាមត្តេយ្យអន្តរជាតិពេញមួយថ្ងៃដំបូងគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ជាស្ថាប័នវិជ្ជាជីវៈសម្រាប់ការបង្រៀនបីភាសា។ «ដំបូងគេ» នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យើងចំពោះគុណភាពអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការសង្កត់ធ្ងន់របស់យើងលើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារផងដែរ។ ជាពិសេស សិស្យដែលបានបញ្ចប់ការសិក្សានៅទីនេះនឹងមានសមត្ថភាពតភ្ជាប់ជាមួយសាលាអន្តរជាតិ និងប្រព័ន្ធអប់រំមូលដ្ឋានរបស់ប្រទេសចិន ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងប្រទេសចិន និងកម្ពុជា។

លោកស្រី គឹម សេដ្ឋានី បានលើកឡើងថា៖ «នៅពេលអនាគត ក្រសួងអប់រំកម្ពុជានឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីធានាថាគម្រោងអប់រំរបស់យើងអាចបម្រើដល់កុមារ និងសង្គមកម្ពុជាកាន់តែប្រសើរឡើង។ យើងសង្ឃឹមថាសាលាមត្តេយ្យអន្តរជាតិ Z-Y នៅកម្ពុជា អាចក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសចិន និងកម្ពុជា និងបើកផ្លូវថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរ។ យើងនឹងបន្តគាំទ្រ និងលើកកម្ពស់គម្រោងសហការបែបនេះបន្ថែមទៀត ដើម្បីធានាថាកូនៗរបស់យើងអាចលូតលាស់ និងរៀនបានក្នុងបរិយាកាសល្អបំផុត»

លោកក៏សូមអបអរសាទរដល់សាលាមត្តេយ្យអន្តរជាតិ Z-Y ក្នុងការបើកដំណើរការប្រកបដោយជោគជ័យ និងសង្ឃឹមថាសាលានេះអាចក្លាយជាសួនកម្សាន្តសម្រាប់ក្មេងៗក្នុងការសិក្សា និងរួមចំណែកថ្មីបន្ថែមទៀតដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងក្នុងតំបន់។ សូមអរគុណ និងសូមជូនពរឱ្យព្រឹត្តិការណ៍ថ្ងៃនេះទទួលបានជោគជ័យពេញលេញ។ សាលាមត្តេយ្យអន្តរជាតិ Z-Y បានរៀបចំពិធីសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីតំណាងផ្នែកនយោបាយ ធុរកិច្ច និងអប់រំជាច្រើនរូបរួមមាន៖ លោកស្រី គឹម សេដ្ឋានី, អគ្គនាយកក្រុមហ៊ុន Liberty Group លោក TOMMY, នាយកសាលាមត្តេយ្យអន្តរជាតិ Z-Y អ្នកគ្រូ ចូវ(Zhou), តំណាងការិយាល័យកិច្ចការបរទេសខេត្តយូណានលោក ឆាវ(Cao), ប្រធានសភាពាណិជ្ជកម្មហ៊ូណាន ប្រចាំប្រទេសកម្ពុជាលោកYe យៀក និងប្រធានប្រតិបត្តិសភាពាណិជ្ជកម្មហ៊ូណាន ប្រចាំប្រទេសកម្ពុជាលោក liu លីវ។ល។

សាលាមត្តេយ្យអន្តរជាតិ Z-Y គឺជាសាលាមត្តេយ្យអន្តរជាតិពេញមួយថ្ងៃក្នុងប្រទេសកម្ពុជា ដែលឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមការអប់រំ «ខ្សែក្រវាត់មួយផ្លូវមួយ» របស់ប្រទេសចិន និងផ្តល់សេវាកម្មអប់រំប្រកបដោយគុណភាពខ្ពស់ដល់សហគមន៍ជនជាតិចិននៅក្រៅប្រទេស និងគ្រួសារក្នុងស្រុក។ វាផ្តល់ការបង្រៀនជាភាសាខ្មែរ ចិន អង់គ្លេសបីភាសា ហើយថែមទាំងមានផ្ទះបាយបើកចំហផងដែរ ដើម្បីធានាសុវត្ថិភាពចំណីអាហាររបស់កុមារ។ សិស្យបញ្ចប់ការសិក្សារបស់ខ្លួននឹងអាចភ្ជាប់ទំនាក់ទំនងជាមួយសាលាអន្តរជាតិ និងប្រព័ន្ធអប់រំមូលដ្ឋានរបស់ប្រទេសចិន។

នាយកសាលាអ្នកគ្រូ ចូវ (Zhou) បាននិយាយថា សាលាមត្តេយ្យអន្តរជាតិ Z-Y នឹងផ្អែកលើសេចក្តីស្រឡាញ់ ការប្តេជ្ញាចិត្តក្នុងការបណ្តុះកុមារឱ្យមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងរួមចំណែកដល់ស្ពានមិត្តភាពចិន-កម្ពុជា។ លោកស្រីសង្ឃឹមថា សាលាមត្តេយ្យនេះអាចក្លាយជាសួនកម្សាន្តសម្រាប់ក្មេងៗក្នុងការសិក្សា និងរួមចំណែកថ្មី និងកាន់តែធំក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា និងតំបន់ទាំងមូល។ ពិធីបើកបានបញ្ចប់ដោយជោគជ័យជាមួយនឹងការអបអរសាទរយ៉ាងកក់ក្តៅ៕