(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបន្ដបណ្ដេញជនជាតិវៀតណាម៧នាក់ចេញពីកម្ពុជា តាមច្រកទ្វារអន្ដរជាតិត្រពាំងថ្លុង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិវៀតណាមទាំង៧នាក់នេះ បានឆ្លងដែនមករកស៊ីដោយខុសច្បាប់ ជិះម៉ូតូ ដើរលក់ស្បែកជើង នៅខេត្តកំពង់ស្ពឺ ដូច្នេះហើយបានជាកម្លាំងជំនាញបានធ្វើការឃាត់ខ្លួន នឹងបណ្ដេញចេញពីកម្ពុជាតែម្ដង។

បើតាមលោកឧត្តមសេនីយ៍ ក្នុងឆ្នាំ២០១៦នេះ នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិបរទេស ខុសច្បាប់ ទៅកាន់ប្រទេសដើមខ្លួនវិញ ចំនួន ២,៧៨៤នាក់ ក្នុងនោះស្រីមានចំនួន ៥៥៦នាក់ ស្មើរនឹង ៥៦ សញ្ជាតិ។ ដោយឡែក បើគិតចំនួនរយះពេល៣ឆ្នាំ នៃការបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍មក គឺសមត្ថកិច្ចបានធ្វើការបណ្តេញ ជនជាតិបរទេស ចំនួន ១,១០៦៩នាក់ ក្នុងនោះស្រីមានចំនួន ១,៥៥៦នាក់ ស្មើរនឹង ៦៨សញ្ជាតិ៕