(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី១៣ ខែកញ្ញានេះ បានចេញលិខិតចំហរមួយ ដោយអំពាវនាវ ឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសពិចារណាជាថ្មីថា «លោក កឹម សុខា សមធ្វើជាអ្នកនយោបាយនៅក្រៅប្រទេសទៀតទេ?»។ ការស្នើរបស់ លោក សួន សេរីរដ្ឋា បានធ្វើឡើង ក្រោយពីសំណុំរឿងអាស្រូវផ្លូវភេទរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានឈានដល់ការផ្តន្ទាទោសឲ្យជាប់ពន្ធធានាគារ ៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល។

តាមលិខិតចំហររបស់ លោក សួន សេរីរដ្ឋា បានបញ្ជាក់ឲ្យដឹងថា «តើមេបក្ស ឬអ្នកនយោបាយ ដែលប្រព្រឹត្តរឿងអាស្រូវផ្លូវភេទបែកធ្លាយមានស្រីញីលួចលាក់ មានកូនក្រៅចំណងអាពាហ៍ពិពាហ៍នៅក្រៅផ្ទះ ប្រព្រឹត្តរឿងកាមថោកទាប គ្មានតម្លៃគ្រួសារបែប លោក កឹម សុខា អាចបន្តធ្វើនយោបាយបានទៀតទេ នៅប្រទេសអាមេរិក កាណាដា និងអឺរ៉ុប?»

លិខិតចំហរបានបន្តទៀតថា «នៅសហរដ្ឋអាមេរិក ក៏សង្គមអាមេរិកកាំង មិនបានអប់រំពលរដ្ឋអាមេរិកកាំង ឲ្យគាំទ្រមេដឹកនាំ ឫអ្នកនយោបាយ ណាដែលល្មោភស្រី និងមានរឿងអាស្រូវស្រីញី គ្មានតម្លៃគ្រួសារ តួយ៉ាងដូច កឹម សុខា អនុប្រធាន គណបក្សសង្រ្គោះជាតិ នៅស្រុកខ្មែរនេះដែរ»

ខាងក្រោមនេះជាលិខិតចំហររបស់ លោក សួន សេរីរដ្ឋា៖