(ភ្នំពេញ)៖ ដោយមានការសហការគ្នា រវាងសាកលវិទ្យាល័យន័រតុន និង​ Group គ្រួសារតារាកម្ពុជា​ នារសៀលថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៦ ម្សិលមិញ នៅសាកលវិទ្យាល័យន័រតុន មានរៀប​ចំ​ក​​ម្មវិធីសន្និសីទសាព័ត៌មានមួយ ដោយមានវត្តមានតារាចម្រៀង-សម្តែងល្បីៗ ជាច្រើននាក់ ចូលរួមបង្ហា​ញចំណាប់អារម្មណ៍ មុនថ្ងៃតាំងពិព័រណ៍ និងប្រគំតន្រ្តីសប្បុរសធម៌ នាថ្ងៃទី១៧ -១៨ ខែក​ញ្ញា ឆ្នាំ​២០១៦ខាងមុខ ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យ «គន្ធបុប្ផា»

វត្តមានតារាច្រៀង និងសម្តែងដែលបានបង្ហាញវត្តមាន នៅក្នុងកម្មវិធីសន្និទសាព័ត៌មាន នារសៀលថ្ងៃទី១២ ខែកញ្ញា ម្សិលមិញរួមមាន កញ្ញា សុខ ពិសី ,កញ្ញា ទេព បូព្រឹក្ស ,កញ្ញា ពេជ្រ អាវីហ្សា ,អ្នកនាង ចន ច័ន្ទលក្ខិណា ,កញ្ញា ឈិត សុវណ្ណបញ្ញា, អ្នកនាង សឿន សុធារ៉ា ,លោ ក សន វិជ្ជបុត្រ,លោក គន់ រៀមរតនៈ ,លោក ចន អេឡិចហ្សូរ៉ា,កញ្ញា ស្រីពៅមុខឈើ រួមជា​មួយតារាប្រុស-ស្រីល្បីៗ ជាច្រើនរូបទៀត។

បើតាមការឲ្យដឹងពី លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិក Group គ្រួសារតារាកម្ពុជា បា​នថ្លែង​ឲ្យ​​​ដឹងថា សន្និសីទសាព័ត៌មានថ្ងៃនេះ គឺធ្វើឡើងដើម្បីបង្ហាញគោលបំណង នៃការប្រកាសរៀបចំក​ម្មវិធី ការ​ដា​ក់បង្ហាញតាំងពិព័រណ៍ និង​​ប្រគំតន្រ្តីសប្បុរសធម៌ ស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យ«គន្ធបុប្ផា» ដែ​ល​ពិធីនេះ និងប្រព្រឹត្តទៅ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។

លោក ផាត់ តារារដ្ឋ បានបញ្ជាក់បន្ថែមថា សម្រាប់ថវិកា ដែលបានមកពីការរៀបចំកម្មវិធីទាំង​ប៉ុ​ន្មាន គឺត្រូវផ្តល់​ជូនមន្ទីរពទ្យ «គន្ធបុប្ផា» ទាំងអស់ ហើយមិនតែប៉ុណ្ណា ខាងសាកលវិទ្យាល័យ​ន័​រ​តុ​ន ក៏មានកញ្ចក់បន្ថែមពីលើថវិកា តន្រ្តីសប្បុរធម៌ ដើម្បីផ្តល់ឧបត្ថម្ភ ដល់មន្ទីរពេទ្យ «គន្ធបុប្ផា» ផងដែរ។

ដោយឡែក បើតាមការថ្លែងឲ្យដឹង ពីសំណាក់តារាចម្រៀង កញ្ញា សុខ ពិសី បានបង្ហាញ​ពីចំ​ណា​ប់អារម្មណ៍ផ្ទាល់ខ្លួនថា «ខ្ញុំមានអារម្មណ៍ រំភើប ចំពោះការរៀបចំកម្មវិធីមនុស្សធម៌បែបនេះ ​ព្រោះថា នេះជាឱកាសមួយដ៏ល្អ ក្នុងការជួយដល់កុមារទូទាំងប្រទេសកម្ពុជា ដែលត្រូវ ការចាំបាច់​នូវសេវាព្យាបាល របស់មន្ទីពេទ្យគុន្ធបុប្ផា។ ម្យ៉ាងទៀត បើមានឱកាសក្រោយៗ​ទៀត ខ្ញុំហ្នឹ​ង​ចូ​ល​រួមកម្មវិធីមនុស្សធម៌បែបនេះ ឲ្យបានច្រើនទៀត​បន្ថែមទៀត!»៕