​(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៣​លើក​ (​យប់​៤​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់ រង​របួសធ្ងន់​១៦​នាក់​​ និង​រង​របួសស្រាល​៣​នាក់​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការ នគរបាលជាតិ។ ​

​​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​២២​គ្រឿង​ រួមមាន​ម៉ូតូ​ចំនួន​៩​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៨​គ្រឿង​,​ រថយន្ត​ធុន​ធំ​៣​គ្រឿង​ និង​យាន​ផ្សេងៗចំនួន​១​គ្រឿង​,​ ថ្មើរជើង​១​នាក់​, ​កង់​១​គ្រឿង មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៦​លើក​,​ បត់​គ្រោះថ្នាក់​១​លើក,​ ស្រវឹង​១​លើក,​ មិន​គោរព​សិទ្ធិ​១​លើក​,​ មិន​ប្រកាន់​ស្តាំ​២​លើក​,​ ប្រជែង​១​លើក,​ កត្តា​យានយន្ត​១​លើក​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់​ (​យប់​៣​នាក់​)​។​

​នៅថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៦​ លទ្ធិផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​ ១,៩៨២​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ៦២៨​គ្រឿង​ និង​ពិន័យ​សរុបចំនួន​ ១,៣៥៤​គ្រឿង​៕​