(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងចុះយកព័ត៌មានផ្ទាល់ នៅករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានរាយការណ៍មកថា នៅពេលនេះអគ្គិភ័យកំពុងបន្តឆាបឆេះ រាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងៗទៀត យ៉ាងសន្ធោសន្ធៅ សមត្ថកិច្ចនៅមិនទាន់គ្រប់គ្រងបានទាំងស្រុងនោះទេ។

កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យប្រមាណ ១០គ្រឿង កំពុងជួយអន្តរាគមន៍៕