(ភ្នំពេញ)៖ បន្ទាប់ពីការទទួលជោគជ័យ ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស លើការប្រឡងបញ្ញាបត្រឌីប្លូម និងបាក់ឌុបជាប់១០០ភាគរយ និងទទួលបាននិទ្ទេសល្អ ព្រមទាំងនិទ្ទេស A ២នាក់ផងដែរនោះ សាលាអន្ដរជាតិ Future Bright បានចាប់ផ្ដើមធ្វើការទទួលពាក្យចូលរៀន សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ហើយ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

លោក សៀន សុវណ្ណា អគ្គនាយកនៃសាលាអន្តរជាតិ Future Bright បានបញ្ជាក់ថា នៅឆ្នាំសិស្ស២០១៥-២០១៦នេះ ការប្រឡងសញ្ញាបត្របាក់ឌុបរបស់ សាលាអន្តរជាតិ Future Bright ជាប់​១០០ភាគរយ ក្នុងនោះមាននិទ្ទេស A ២នាក់, និទ្ទេស B ១៥នាក់, និទ្ទេស C ៣៧នាក់, និទ្ទេស D ១០នាក់ និងនិទ្ទេស E ១៨នាក់។

លោកអគ្គនាយកនៃសាលាអន្តរជាតិ Future Bright បានបញ្ជាក់ថា ជោគជ័យរបស់សិស្សានុសិស្សរបស់សាលាអន្តរជាតិ Future Bright នេះជាកញ្ចក់ឆ្លុះបញ្ចាំង យ៉ាងពិតប្រាកដថា សាលាអន្ដរជាតិ Future Bright ពិតជាគ្រឹះស្ថានសិក្សា ដែលបណ្ដុះ​​បណ្ដាលប្រកប ដោយគុណភាពពិតប្រាកដមែន។

លោក សៀន សុវណ្ណា បានបញ្ជាក់ទៀតថា សិស្សរបស់សាលាអន្តរជាតិ Future Bright បានប្រឡងជាប់បាក់ឌុប ១០០% ពីរឆ្នាំជាប់គ្នា ប៉ុន្តែឆ្នាំនេះទទួលបាននិទ្ទេស A ២នាក់ និងសិស្សជាប់ឌីប្លូម ១០០%ចំនួន ៤ឆ្នាំជាប់គ្នា ទទួលបាននិទ្ទេសល្អភាគច្រើន។

ជាមួយនឹងលទ្ធផលនេះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូទាំងអស់ នៃសាលាអន្តរជាតិ Future Bright សូមចូលរួមអបអរសាទរចំពោះសិស្សានុសិស្ស ដែលទើបប្រឡងជាប់ទាំងអស់។ លើសពីនេះគណៈគ្រប់គ្រងសាលា សូមធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ដែលបានជួយសិស្សទទួលបាន ជោគជ័យក្នុងការសិក្សា៕

សូមអានសេចក្តីជូនដំណឹងរបស់ សាលាអន្តរជាតិ Future Bright ទាំងស្រុង៖