(ភ្នំពេញ)៖ ស្រ្តីជនជាតិអាមេរិក មានដើមកំណើតខ្មែរម្នាក់ ឈ្មោះ អ៊ុង សុភីណា ដែលបានឈ្នះក្នុងការប្រកួតធ្វើម្ហូប «Chopped: Grill Masters Napa Valley» នៅក្នុងទូរទស្សន៍ Reality TV ដ៏ល្បីរបស់អាមេរិក។

អ្នកស្រី អ៊ុង សុភីណា ជាចុងភៅដែលកំពុងចាប់មានឈ្មោះល្បីម្នាក់ នៅតំបន់ San Francisco Bay area។ គាត់បានឈ្នះចុងភៅ ១៥នាក់ទៀត ដែលមកពីទូទាំងសហរដ្ឋអាមេរិក កាលពីខែសីហា ដោយបានធ្វើម្ហូប ៣មុខ ដែលមានក្បាលជ្រូក ស្ករគ្រាប់សូកូឡា គុយទាវធ្វើពីម្ស៉ៅមីម្យ៉ាង និងបន្លែស្លឹក ហើយបានទទួលរង្វាន់ ៥០ ០០០ ដុល្លារ។ នេះបើតាមការផ្សព្វផ្សាយ នៅលើទំព័រ Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃចន្ទនេះ។

លោកស្រី អ៊ុង សុភីណា បានទៅតាំងទីលំនៅក្នុងទីក្រុង Long Beach នៃរដ្ឋ California ពីប្រទេសកម្ពុជា កាលគាត់នៅជាកុមារ ហើយបានចំណាយពេលចំនួន ២៥ ឆ្នាំ ក្នុងអាជីពរបស់គាត់នៅក្នុងឧស្សាហកមុ្មភោជនីយដ្ឋាន។

ពេលនេះ លោកស្រី សុភីណាគឺជាមេចុងភៅនៅក្នុងភោជនីយដ្ឋានមួយ នៅក្នុងទីក្រុង Oakland ក្នុងរដ្ឋ California នៅក្រៅទីក្រុង San Francisco ៕