(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ​ ត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញហើយ នៅម៉ោង១៖០៥នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយពេលចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ ចិន-អាស៊ាន នៅប្រទេសចិន រយៈពេល៣ថ្ងៃ។

សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ ចិន-អាស៊ានលើកទី១៣ នៅទីក្រុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន តាំងពីថ្ងៃទី១០ ខែកញ្ញា។ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមវេទិកា ស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា ចិន លើកទី១ នៅព្រឹកមិញផងដែរ៕