(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំលើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយមានការចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុលផុស លើការងារជាអាទិភាពក្នុងការវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ប្រភេទផ្លូវថ្នល់ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងតាមរយៈបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់ឧត្តមានុវត្តន៍ការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕