(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះទៅ បេក្ខជន បេក្ខនារី អាចចូលរួម ដាក់ពាក្យប្រកួតប្រជែង ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ៨ - I Am a Role Model 8th បានហើយ។ នេះបើយោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហោះឲ្យដឹងនៅថ្ងៃនេះ។

បេក្ខជន បេក្ខនារី ដេលមានបំណងចូលរួមនៅក្នុងកម្មវិធីនេះ អាចបំពេញតាមលក្ខខណ្ឌចូលរួម៖

១, ត្រូវមាន Facebook Account ប្រើឈ្មោះនិងរូបថតពិតប្រាកដ
២, Like/Share Page សម្តេចតេជោ
៣, ធ្លាប់បានធ្វើ និងកំពុងបន្តធ្វើអំពើល្អក្នុងសង្គម
៤, ជាស្នាដៃរបស់ខ្លួនពិតប្រាកដ ឬជាស្នាដៃក្រុមការងាររួមគ្នា
៥,មិនមែនគ្រាន់តែជាគំនិតស្រមើស្រមៃ
៦,មិនត្រូវលួចចម្លង (Copy) ស្នាដៃអ្នកដទៃ
៧,ជ័យលាភីដែលធ្លាប់បានជាប់លេខ១ ដល់លេខ ១០ (Top1-Top 10) ក្នុងកម្មវិធីនេះពីមុនមក គឺមិនអាចចូលរួមប្រកួតប្រជែងបានឡើយ។ សូម Upload វីដេអូឃ្លីប (Video Clip) , ចម្រៀង , កំណាព្យ និង រូបភាព មកកាន់គេហទំព័រ សម្តេចតេជោ ដើម្បីចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ។

កម្មវិធីនេះគឺចាប់ផ្តើមទទួលពាក្យប្រកួតប្រជែងចាប់ ពីថ្ងៃជូនដំណឹងតទៅ។ សូមអានការណែនាំបន្ថែមក្នុងកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” នៅវេបសាយសម្តេចតេជោ www.samdechhunsen.gov.kh ឬ ចុះឈ្មោះចូលរួម http://spm.samdechhunsen.gov.kh/login.php

គួរបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ៨ - I Am a Role Model 8th គឺបង្កើតឡើងដើម្បីបង្ហាញ និងចែករំលែកអំពើល្អនៃសកម្មភាពមនុស្សធម៌ក្នុងសង្គមជាតិ ដែលជាគំរូល្អ ដល់យុវជន និង ប្រជាពលរដ្ឋទូទៅ។ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា« ត្រូវបានបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេស យុវជន យុវនារី គ្រប់រូឲ្យចូលរួមកសាងអំពើល្អឲ្យកាន់តែច្រើនឡើងៗ នៅក្នុងសង្គម និងជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕