(សៀមរាប)៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៥-២០១៦ សិស្សានុសិស្ស នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ( Future Bright International School-Siem Reap) បានប្រឡងជាប់១០០%។

សាលាអន្តរជាតិ Future Bright បានបញ្ជាក់ទៀតថា ការប្រឡងសញ្ញាបត្របាក់ឌុបជាប់​១០០ភាគរយ ក្នុងនោះមាននិទ្ទេស A ២នាក់, និទ្ទេស B ១៥នាក់, និទ្ទេស C ៣៧នាក់, និទ្ទេស D ១០នាក់ និងនិទ្ទេស E ១៨នាក់។

ជាមួយនឹងលទ្ធផលនេះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូទាំងអស់ នៃសាលាអន្តរជាតិ Future Bright សូមចូលរួមអបអរសាទរចំពោះសិស្សានុសិស្ស ដែលទើបប្រឡងជាប់ទាំងអស់។

សាលាអន្តរជាតិ Future Bright បានបញ្ជាក់ទៀតថា សិស្សរបស់សាលាអន្តរជាតិ Future Bright បានប្រឡងជាប់បាក់ឌុប ១០០% ពីរឆ្នាំជាប់គ្នា ប៉ុន្តែឆ្នាំនេះទទួលបាននិទ្ទេស A ២នាក់ និងសិស្សជាប់ឌីប្លូម ១០០% ៤ឆ្នាំជាប់គ្នា ទទួលបាននិទ្ទេសល្អភាគច្រើន៕