(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំក្រោមប្រធានបទស្ដីពីនិយ័តករបរធនបាលកិច្ច និងបច្ចុប្បន្នភាពគតិយុត្ត ក្នុងគោលបំណងដើម្បីបញ្រ្ជាបការយល់ដឹងអំពីបច្ចុប្បន្នភាពនៃទីផ្សារបរធនបាលកិច្ចនៅកម្ពុជា ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ កាលានុវត្តភាពនៃការវិនិយោគតាមរយៈយន្តការបរធនបាលកិច្ច និងគុណប្រយោជន៍នៃយន្តការបរធនបាលកិច្ចដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃ IBC នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក Paul Clements, ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា៕