(ភ្នំពេញ)៖​ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិ បានបង្រ្កាបបទល្មើសជួញដូរ​ រក្សាទុក​ និងប្រើប្រាស់គ្រឿងញៀនចំនួន៤ករណី ឃាត់ខ្លួន៩នាក់​ មុខសញ្ញាជួយដូរចំនួន៤នាក់​ មុកសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice)​ ចំនួន៥៣.៧១ក្រាម និង៤កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់​, ព្រៃវែង បង្ក្រាប១ករណី​ឃាត់ខ្លួនម្នាក់​ និងស្វាយរៀង បង្រ្កាប១ករណីឃាត់ខ្លួន២នាក់៕