(ភ្នំពេញ)៖ លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានព្រះមហាក្សត្រ​ត្រាស់​បង្គាប់ផ្ទេរចេញពីក្រសួងព័ត៌មាន ទៅកាន់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយ​មានតំណែងជារដ្ឋលេខាធិការដដែល។

ក្នុងព្រះរាជក្រឹត្យឡាយព្រះហស្ថដោយព្រះមហាក្សត្រនាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ព្រះអង្គក៏បានត្រាស់បង្គាប់ដំឡើងមុខតំណែងលោក ហុង បញ្ញារិទ្ធ ពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ៕